Looking at the Sky - គន់មើលទៅមេឃ

Looking at the Sky - គន់មើលទៅមេឃ
 

គន់មើល មើលទៅមេឃ មេឃភ្លីស្រទុំ

ពពកបាំងភ្នំ បាំងភ្នំ ខ្យល់បក់ផាតផាយ

ដងភ្នំពពាល វាលវែងអន្លាយ

ពពកខ្ចាត់ខ្ចាយ ប្រែក្លាយរសាត់តាមខ្យល់

ខ្យល់អើយខ្យល់ បក់ម្តេចមិនរំហើយ

ទ្រូងខ្ញុំឥតស្បាយ កាន់តែល្វើយ ភ្លេចភ្លាំងស្មារតី

គន់មើលទៅមេឃ មេឃខ្ពស់សែនឆ្ងាយពេកក្រៃ

ចិត្តខ្ញុំអាល័យ អាល័យស្រុកប៉ុនពេកប្រមាណ

ក្រុមទាហានខំដើរលេងតាមដងព្រៃភ្នំ

អាវុធតូចធំប្រឹងទប់ទល់តនឹងសត្រូវ

ដៃកាន់កាំភ្លើង គ្នាយើងរត់ចូលសំដៅ

ព័ទ្ធខ្មាំងឥឡូវ ត្រូវតែយើងដណ្តើមយកជ័យ

ជ័យនេះបានមកពីទឹកចិត្តហានក្លា 

បៀបដូចសត្វខ្លា សត្វខ្លាស្វែងរកចំណី 

បើបានជួបហើយស្លាប់រស់ យើងកុំគិតអី

ធ្វើឲ្យល្បាញល្បីនៃរាជាណាចក្រកម្ពុជា






Comments

Popular posts from this blog

55 Days at Peking - 北京55日

We Were Born in a Great Hour - Зродились ми з великої години

Legion "Freedom of Russia" - Легион "Свободы России"